ព្រះត្រៃបិដក ភាគ ២៤
នឹងញុំាងអ្នកឲ្យរស់នៅ ដោយឱជាទិព្វនោះ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើអាត្មាអញ នឹងប្តេជ្ញាចំពោះពួកទេវតា ថាជាអ្នកមិនបរិភោគ ដោយប្រការទាំងពួងទៅ ពួកទេវតាទាំងនេះនឹងបញ្ចូលឱជាទិព្វ តាមរន្ធរោមរបស់អាត្មាអញ ចំណែកខាងអាត្មាអញ គប្បីញុំាងជីវិត ឲ្យរស់នៅដោយឱជាទិព្វនោះ ពាក្យនោះ នឹងជាពាក្យកុហក នៃអាត្មាអញ។ ម្នាលរាជកុមារ តថាគតនោះ ក៏ឃាត់ពួកទេវតាទាំងនោះ ហើយនិយាយថា ណ្ហើយ កុំឡើយ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ សម្រេចអាហារកិច្ចបន្តិចៗ ចំនួនជាមួយទូកដៃៗខ្លះ ប៉ុនសាច់គ្រាប់សណ្តែកបាយខ្លះ ប៉ុនសាច់គ្រាប់ពពាយខ្លះ ប៉ុនសាច់គ្រាប់សណ្តែកកង់ខ្លះ ពុំនោះសោត ប៉ុនសាច់រលីងឈូកខ្លះ។ ម្នាលរាជកុមារ តថាគតនោះ ក៏បានសម្រេចអាហារកិច្ចបន្តិចៗ ចំនួនជាមួយទូកដៃៗខ្លះ ប៉ុនសាច់គ្រាប់សណ្តែកបាយខ្លះ ប៉ុនសាច់គ្រាប់ពពាយខ្លះ ប៉ុនសាច់គ្រាប់សណ្តែកកង់ខ្លះ ពុំនោះសោត ប៉ុនសាច់រលីងឈូកខ្លះ។ ម្នាលរាជកុមារ កាលតថាគតនោះ
ID: 636830275823105682
ទៅកាន់ទំព័រ៖