ព្រះត្រៃបិដក ភាគ ២៤

មនុស្ស​ទាំងឡាយ​ពួក​ខ្លះ​ ​នាំគ្នា​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនមែន​មាន​សម្បុរ​ខ្មៅ​ទេ​ ​ព្រះសមណគោតម​ ​មាន​សម្បុរ​សណ្តែកបាយ​ទេតើ​។​ ​មនុស្ស​ទាំងឡាយ​ពួក​ខ្លះ​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនមែន​មាន​សម្បុរ​ខ្មៅ​ទេ​ ​ទាំង​មិនមែន​មាន​សម្បុរ​សណ្តែកបាយ​ ​គឺ​ព្រះសមណគោតម​ ​មាន​សម្បុរ​ប្រ​ផែះ​ទេតើ​។​ ​ម្នាល​រាជកុមារ​ ​ឆ​វិ​វ័​ណ្ណ​របស់​តថាគត​ ​ដ៏​បរិសុទ្ធ​ ​ផូរផង់​ដល់​ម្ល៉ោះ​ ​ហើយ​ត្រឡប់ទៅ​ជា​អាប់អន់​ទៅវិញ​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​
 [​២៦៥​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​បាន​ទទួល​វេទនា​ ​ជា​ទុក្ខ​ដ៏​ក្លៀវក្លា​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​មានកំណត់​តែត្រឹម​ប៉ុណ្ណេះ​ ​មិន​លើស​ជាង​នេះ​ឡើយ​។​ ​មួយទៀត​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​ទទួល​វេទនា​ ​ជា​ទុក្ខ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​មានកំណត់​តែត្រឹម​ប៉ុណ្ណេះ​ ​មិន​លើស​ជាង​នេះ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ក្នុង​បច្ចុប្បន្ន​ ​កំពុង​ទទួល​វេទនា​ ​ជា​ទុក្ខ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​មានកំណត់​តែត្រឹម​ប៉ុណ្ណេះ​ ​មិន​លើស​ជាង​នេះ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636830276777200253
ទៅកាន់ទំព័រ៖