ព្រះត្រៃបិដក ភាគ ២៤

តែ​ទោះបី​ដូច្នោះ​ ​តថាគត​ក៏​នៅតែ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​គុណវិសេស​ ​គួរ​ដើម្បី​ឃើញ​ ​ដោយ​ប្រាជ្ញា​របស់​ព្រះ​អរិយៈ​ ​ដោយ​ ​ទុក្ករកិរិយា​ ​ដ៏​ខ្លោចផ្សា​នេះ​បាន​ឡើយ​ ​ទំនង​ផ្លូវ​ត្រាស់​ដឹង​ ​នឹង​មាន​ជា​យ៉ាង​ដទៃ​ទេ​ដឹង​។​
 [​២៦៦​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​យើង​នៅចាំ​បាន​ ​កាល​ការ​ ​(​ច្រត់​ព្រះនង្គ័ល​)​ ​របស់​សក្កៈ​ ​ជា​បិតា​ ​យើង​អង្គុយ​នៅ​ក្រោមម្លប់​ជម្ពូព្រឹក្ស​ ​ដ៏​ត្រជាក់​ ​បាន​ស្ងាត់​ហើយ​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ហើយ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​មាន​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​ឱ​ផ្លូវ​នេះ​ទេ​ដឹង​ ​ជា​ផ្លូវ​នៃ​កិរិយា​ត្រាស់​ដឹង​។​ ​ម្នាល​រាជកុមារ​ ​វិញ្ញាណ​ដែល​ស្ទុះ​ទៅតាម​សតិ​ ​ក៏​កើតឡើង​ដល់​តថាគត​ថា​ ​នេះ​ហើយ​ប្រាកដជា​ផ្លូវ​ ​នៃ​ការ​ត្រាស់​ដឹង​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ខ្លាច​សេចក្តី​សុខ​ ​ដែល​ជា​សុខ​ក្រៅអំពី​កាម​ទាំងឡាយ​ ​ដែល​ជា​សុខ​ក្រៅអំពី​អកុសលធម៌​ទាំងឡាយ​ដែរ​ឬ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិន​គួរខ្លាច​សេចក្តី​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 636830277132710587
ទៅកាន់ទំព័រ៖