ព្រះត្រៃបិដក ភាគ ២៤
។បេ។ បានដល់បឋមជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ។បេ។ បានដល់ទុតិយជ្ឈាន... បានដល់តតិយជ្ឈាន... បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[២៦៧] តថាគតនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម មិនបានញាប់ញ័រតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកបាន១ជាតិ ២ជាតិ។បេ។ តថាគត រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលរាជកុមារ នេះជាវិជ្ជាទី១ ដែលតថាគត បានក្នុងបឋមយាមនៃរាត្រី អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានដោយពិត។
[២៦៨] តថាគតនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់
ID: 636830277718674102
ទៅកាន់ទំព័រ៖