ព្រះត្រៃបិដក ភាគ ២៤
អង្គុយនៅក្នុងទីដ៏សមគួរ។ វច្ឆគោត្តមានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សាមញ្ញផល មានប្រមាណប៉ុន្មាន ដែលបុគ្គលគប្បីដល់ ដោយញាណជារបស់សេក្ខបុគ្គល ដោយវិជ្ជាជារបស់សេក្ខបុគ្គល គឺអនាគាមិមគ្គ ខ្ញុំព្រះអង្គ ដល់ហើយដោយលំដាប់ សូមព្រះមានព្រះភាគ ទ្រង់សំដែងនូវធម៌ឲ្យខ្ពស់ឡើងទៅ (ដើម្បីអរហត្តផល) ដល់ខ្ញុំព្រះអង្គ។ ម្នាលវច្ឆៈ បើដូច្នោះ អ្នកចូរចំរើនធម៌២ប្រការគឺ សមថៈ និងវិបស្សនា ឲ្យខ្ពស់ឡើងទៅចុះ ម្នាលវច្ឆៈ ធម៌ទាំង២ប្រការនេះ គឺសមថៈ និងវិបស្សនា ដែលអ្នកចំរើនឲ្យខ្ពស់ឡើងហើយ នឹងប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹងនូវធាតុច្រើនប្រការ។
[២២] ម្នាលវច្ឆៈ អ្នកនោះ ប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីបាននូវឫទ្ធិច្រើនប្រការ គឺថាមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ដូចជាងើបឡើង ឬមុជចុះក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយ ហាក់ដូចដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន
ID: 636830154960400799
ទៅកាន់ទំព័រ៖