ព្រះត្រៃបិដក ភាគ ២៤

តាមពិត​ថា​ ​នេះ​ជា​អាសវៈ​។​បេ​។​ ​បានដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ឲ្យ​ដល់​នូវ​សេចក្តី​រំលត់​អាសវៈ​។​ ​កាល​តថាគត​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​របស់​តថាគត​ ​ក៏​រួចចាក​កាមាសវៈ​ផង​.​.​.​ ​ចិត្ត​របស់​តថាគត​ក៏​រួចចាក​ភវាសវៈ​ផង​.​.​.​ ​ចិត្ត​របស់​តថាគត​ ​ក៏​រួចចាក​អវិជ្ជា​សវៈ​ផង​ ​កាល​ចិត្ត​រួច​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ ​ក៏​កើត​ប្រាកដ​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​បាន​នៅ​ចប់ហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ក៏​ធ្វើ​ស្រេចហើយ​ ​ឥតមាន​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កិច្ច​នេះ​ទៀត​ឡើយ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ ​ជា​វិជ្ជា​ទី៣​ ​ដែល​តថាគត​ ​បាន​ហើយ​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ ​អវិជ្ជា​បាត់​ហើយ​ហើយ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ហើយ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​ជា​អ្នក​មិន​ប្រមាទ​ ​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ឲ្យ​ក្តៅ​ ​បញ្ជូន​ចិត្ត​ទៅកាន់​ព្រះនិព្វាន​ដោយពិត​។​
 [​២៧០​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធម៌​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​នេះឯង​ ​ជា​ធម៌​ដ៏​ជ្រាលជ្រៅ​ ​ជា​ធម៌​ដែល​សត្វ​ឃើញ​បាន​ដោយ​កម្រ​ ​ជា​ធម៌​ដែល​សត្វ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​ដ៏​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ដ៏​ថ្លៃថ្លា​ ​មិនជា​ទី​ត្រាច់​ចុះ​នៃ​វិតក្កៈ​
ថយ | ទំព័រទី ៣៩០ | បន្ទាប់
ID: 636830278413163825
ទៅកាន់ទំព័រ៖