ព្រះត្រៃបិដក ភាគ ២៤
បាន ជាធម៌ដ៏ល្អិត ជាធម៌ដែលអ្នកប្រាជ្ញគប្បីដឹងបាន។ ក៏ពួកសត្វនេះ សុទ្ធតែនៅកំពុងរីករាយ ក្នុងសេចក្តីអាល័យ កំពុងត្រេកត្រអាល ក្នុងសេចក្តីអាល័យ កំពុងស្រើបស្រាល ក្នុងសេចក្តីអាល័យ (ចំពោះកាមទាំងឡាយនៅឡើយ)។ មួយទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យនៃគ្នានឹងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ជាហេតុនាំឲ្យពពួកសត្វដែលនៅរីករាយ ក្នុងសេចក្តីអាល័យ នៅត្រេកត្រអាល ក្នុងសេចក្តីអាល័យ នៅស្រើបស្រាល ក្នុងសេចក្តីអាល័យ គេឃើញបានដោយក្រក្រៃពេកណាស់។ មួយទៀត ធម៌ណា សម្រាប់រម្ងាប់បង់នូវសង្ខារទាំងពួង សម្រាប់លះចោល នូវឧបធិ គឺកិលេសទាំងអស់ ជាទីអស់ទៅនៃតណ្ហា ជាទីនឿយណា ចាករាគៈ ជាទីរលត់នៃសេចក្តីទុក្ខ គឺព្រះនិព្វាន ធម៌ទាំងអម្បាលនេះ ជាហេតុនាំឲ្យពពួកសត្វ ឃើញបានដោយក្រក្រៃពេកណាស់។ បើទុកជាតថាគតសំដែងធម៌ទៅ ក៏គង់សត្វទាំងឡាយដទៃ មិនអាចនឹងត្រាស់ដឹងនូវធម៌ របស់តថាគតបានឡើយ សេចក្តីលំបាក និងសេចក្តីនឿយព្រួយនោះ មុខជានឹងមានដល់តថាគតមិនខាន។ ម្នាលរាជកុមារ កាលណោះ គាថាទាំងឡាយ មិនសូវជាអស្ចារ្យណាស់ណានេះ ដែលតថាគតមិនដែលបានឮ ក្នុងកាលមុន ក៏កើតប្រាកដ ដល់តថាគតថា
ID: 636830278667338363
ទៅកាន់ទំព័រ៖