ព្រះត្រៃបិដក ភាគ ២៤
ណ្ហើយចុះ ឥឡូវនេះ តថាគត គួរសំដែងធម៌ ដែលតថាគតបានត្រាស់ដឹងហើយ ដោយសេចក្តីលំបាកនោះចុះ សត្វទាំងឡាយ ដែលរាគៈ ទោសៈ គ្របសង្កត់ហើយ មិនងាយនឹងត្រាស់ដឹងនូវធម៌នេះបានទេ សត្វទាំងឡាយ ដែលកំពុងត្រេកអរដោយរាគៈ ដែលគំនរងងឹត គឺអវិជ្ជាកំពុងរួបរឹត មិនឃើញនូវធម៌ ដែលនាំឲ្យពួកសត្វ ដល់នូវព្រះនិព្វាន ជាធម៌ដ៏ល្អិត សុខុមជ្រាលជ្រៅ ដែលសត្វឃើញបានដោយកម្រនោះបានទេ។
ម្នាលរាជកុមារ កាលដែលតថាគត ពិចារណាឃើញ ដោយន័យដែលត្រិះរិះ ដូច្នេះហើយ ចិត្តក៏ឱនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅ ដើម្បីសំដែងធម៌ឡើយ។
[២៧១] ម្នាលរាជកុមារ លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងចិត្តរបស់តថាគត ដោយចិត្តរបស់ខ្លួនហើយ ទើបរំពឹងគិតដូច្នេះថា ឱលោកវិនាសតើហ្ន៎ ឱលោកវិនាសតើហ្ន៎ ព្រោះព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានព្រះទ័យបង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែងធម៌។ ម្នាលរាជកុមារ គ្រានោះ
ID: 636830279031169173
ទៅកាន់ទំព័រ៖