ព្រះត្រៃបិដក ភាគ ២៤
យូរមកហើយ បើដូច្នោះ គួរតថាគតសំដែងធម៌ដល់អាឡារតាបសកាលាមគោត្រជាមុនចុះ តាបសនោះ អាចនឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលរាជកុមារ គ្រានោះ មានពួកទេវតា ចូលមករកតថាគត ហើយប្រាប់យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អាឡារកាលាមគោត្រ ធ្វើកាលកិរិយា ស្លាប់៧ថ្ងៃទៅហើយ។ ឯញាណទស្សនៈ ក៏កើតឡើងដល់តថាគតថា អាឡារកាលាមគោត្រ ធ្វើកាលកិរិយា ស្លាប់ទៅ៧ថ្ងៃហើយមែន។ ម្នាលរាជកុមារ ទើបតថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱ អាឡារកាលាមគោត្រ មានសេចក្តីវិនាសធំ ប្រសិនបើអាឡារកាលាមគោត្រនោះ បានស្តាប់ធម៌នេះ នឹងត្រាស់ដឹងធម៌បានមួយរំពេច។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ តថាគត គួរសំដែងធម៌ ដល់អ្នកណាជាមុនហ្ន៎ អ្នកណានឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលរាជកុមារ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឧទ្ទករាមបុត្រនេះឯង ជាបណ្ឌិត មានបញ្ញាឈ្លាសវៃ ជាមេធាវី មានភ្នែកមានធូលី គឺរាគាទិក្កិលេសតិចមកយូរហើយ បើដូច្នោះ គួរតថាគតសំដែងធម៌ ដល់ឧទ្ទករាមបុត្រជាមុនចុះ
ID: 636830280820221501
ទៅកាន់ទំព័រ៖