ព្រះត្រៃបិដក ភាគ ២៤

តាបស​នោះ​ ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់​រហ័យ​បាន​។​ ​ម្នាល​រាជកុមារ​ ​គ្រានោះ​ ​មាន​ពួក​ទេវតា​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​ប្រាប់​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧទ្ទ​ក​រាម​បុត្រ​ ​ធ្វើ​កាលកិរិយា​ស្លាប់​អំពី​ពេល​ព្រលប់​ទៅ​ហើយ​។​ ​ញាណទស្សនៈ​ ​ក៏​កើតឡើង​ដល់​តថាគត​ថា​ ​ឧទ្ទ​ក​រាម​បុត្រ​ ​ធ្វើ​កាលកិរិយា​ស្លាប់​អំពី​ពេល​ព្រលប់​ទៅ​ហើយ​មែន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ ​ឧទ្ទ​ក​រាម​បុត្រ​ ​មាន​សេចក្តី​វិនាស​ធំ​ ​ប្រសិនបើ​តាបស​នោះ​ ​បាន​ស្តាប់ធម៌​នេះ​ ​នឹង​ត្រាស់​ដឹង​ដោយ​ឆាប់រហ័ស​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​តទៅទៀត​ថា​ ​តថាគត​ ​គួរ​សំដែងធម៌​ ​ដល់​អ្នកណា​ជាមុន​ហ្ន៎​ ​អ្នកណា​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់​រហ័យ​បាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​តថាគត​ ​ព្រោះ​បាន​បម្រើ​តថាគត​ ​កាលដែល​កំពុង​បញ្ជូន​ចិត្ត​ ​ទៅកាន់​ព្យាយាម​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ ​សំដែងធម៌​ ​ដល់​បញ្ចវគ្គិយ​ភិក្ខុ​ ​ជាមុន​ចុះ​។​ ​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636830281105907841
ទៅកាន់ទំព័រ៖