ព្រះត្រៃបិដក ភាគ ២៤
ដូចជាសត្វសកុណជាតិ ដែលមានស្លាបក៏បាន អាត្មាអញ គប្បីស្ទាបអង្អែល ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ឬអាត្មាអញ គប្បីប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកនាយក៏បាន។ កាលបើមានហេតុ អ្នកនឹងសម្រេចវិធី ជាគ្រឿងសំដែងឫទ្ធិ ជាគុណសម្បត្តិ ដែលត្រូវសិក្សាក្នុងសមថៈ និងវិបស្សនានោះៗ ជាប្រាកដ។
[២៣] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីឮសំឡេងទាំងពីរ ដោយសោតធាតុដ៏បរិសុទ្ធ ដូចជាទិព្វ កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា សំឡេងទាំងពីរនោះ គឺអ្វីខ្លះ គឺសំឡេងទិព្វ១ សំឡេងរបស់មនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី។ កាលបើមានហេតុ អ្នកនឹងសម្រេចទិព្វស្រោត ជាគុណសម្បត្តិដែលត្រូវសិក្សា ក្នុងសមថៈ និងវិបស្សនានោះៗជាប្រាកដ។
[២៤] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីកំណត់ដឹងនូវចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្ត (របស់សត្វដទៃ) ដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ
ID: 636830155268418417
ទៅកាន់ទំព័រ៖