ព្រះត្រៃបិដក ភាគ ២៤

តថាគត​ ​ជា​អ្នក​គ្រប​សង្កត់​ ​នូវ​តេ​ភូមិក​ធម៌​ទាំងអស់​ ​ត្រាស់​ដឹង​ ​នូវ​ចតុ​ព្ភូមិ​ក​ធម៌​ទាំងអស់​ ​បាន​លះ​ចោល​ ​នូវ​តេ​ភូមិក​ធម៌​ទាំងអស់​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​អស់​តណ្ហា​ ​ដឹង​ច្បាស់​នូវ​ចតុ​ព្ភូមិ​ក​ធម៌​ ​ដោយខ្លួនឯង​ ​(​ចាំបាច់​)​ ​ចំពោះ​បុគ្គល​ណា​។​ ​តថាគត​ ​មិន​មាន​អាចារ្យ​ទេ​ ​មិន​មាន​បុគ្គល​ដទៃ​ស្មើនឹង​តថាគត​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​ ​នឹង​តថាគត​បាន​ឡើយ​ ​ព្រោះ​តថាគត​ ​ជា​អរហន្ត​ក្នុង​លោក​ ​ជា​សាស្តា​ខ្ពស់​ផុត​ ​មានតែ​តថាគត​មួយ​ ​ជា​សម្មាសម្ពុទ្ធ​ ​តថាគត​ ​មាន​សេចក្តី​ត្រជាក់​ ​មាន​ភ្លើង​កិលេស​រលត់​អស់ហើយ​ ​ឥឡូវ​តថាគត​ ​ទៅកាន់​បូរី​ ​នៃ​ពួក​ជន​អ្នក​កាសី​ ​ដើម្បី​សំដែង​ធម្មចក្រ​ ​តថាគត​ ​នឹង​ទូងស្គរ​ ​គឺ​អមត​និព្វាន​ ​ចំពោះ​សត្វលោក​ ​ដែល​ងងឹត​ ​គឺ​អវិជ្ជា​ ​កំពុង​គ្រប​សង្កត់​។​
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636830281623727458
ទៅកាន់ទំព័រ៖