ព្រះត្រៃបិដក ភាគ ២៤
ឧបកាជីវកតបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នក យ៉ាងណា អ្នកគួរ (ដើម្បីបាននូវឈ្មោះ) ថា អនន្តជិនៈ (យ៉ាងនោះឯង)។ តថាគត ក៏តបយ៉ាងនេះទៀតថា
ជនទាំងឡាយណា បានដល់នូវអាសវក្ស័យ ជនទាំងនោះ ឈ្មោះ ជិនៈ ប្រាកដដូចតថាគតដែរ។ តថាគត បានឈ្នះបាបធម៌ទាំងអស់ហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះថា ជិនៈ។
ម្នាលរាជកុមារ កាលតថាគត តបយ៉ាងនេះហើយ ឧបកាជីវក ក៏ពោលថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល លៀនអណ្តាត កាន់យកផ្លូវផ្សេង ចៀសចេញទៅ។
[២៧៥] គ្រានោះ តថាគត ចរទៅកាន់ចារិក តាមលំដាប់ហើយ ក៏ចូលទៅក្រុងពារាណសី រួចហើយ ទៅឯឥសិបតនមិគទាយវ័ន សំដៅទៅរកកន្លែងដែលបញ្ចវគ្គិយភិក្ខុនៅ។ ម្នាលរាជកុមារ ពួកបញ្ចវគ្គិយភិក្ខុ បានឃើញតថាគត មកអំពីចម្ងាយ លុះឃើញហើយ ក៏ប្តេជ្ញាគ្នាថា ម្នាលអាវុសោ សមណគោតមនេះ ជាអ្នកប្រតិបត្តិ ដើម្បីល្មោភ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ ដើម្បីភាវៈល្មោភ ឥឡូវនេះ លោកនិមន្តមក
ID: 636830282069122934
ទៅកាន់ទំព័រ៖