ព្រះត្រៃបិដក ភាគ ២៤
យើងទាំងអស់គ្នា មិនគួរថ្វាយបង្គំ មិនគួរក្រោកទទួលលោកទេ មិនគួរទទួលបាត្រ ចីវរលោកឡើយ ប៉ុន្តែយើងត្រូវក្រាលអាសនៈ បម្រុងទុក បើលោកនឹងចង់គង់ ក៏គង់ចុះ។ ម្នាលរាជកុមារ តថាគត ចូលទៅរកបញ្ចវគ្គិយភិក្ខុ ដោយប្រការណាៗ បញ្ចវគ្គិយភិក្ខុទាំងនោះ ក៏មិនអាចដើម្បីឋិតនៅ ក្នុងពាក្យប្តេជ្ញារបស់ខ្លួន ដោយប្រការដូច្នោះៗ បានឡើយ ក៏ស្រាប់តែខ្លះ ក្រោកទទួលតថាគត ខ្លះទទួលបាត្រចីវរ របស់តថាគត ខ្លះក្រាលអាសនៈឲ្យ ខ្លះតំកល់ទឹកលាងជើង ប៉ុន្តែពួកបញ្ចវគ្គិយភិក្ខុ ក៏នៅតែហៅតថាគត ដោយចំឈ្មោះផង ដោយពាក្យថា អាវុសោផង។ ម្នាលរាជកុមារ កាលពួកបញ្ចវគ្គិយភិក្ខុពោលពាក្យហៅតថាគត យ៉ាងនេះហើយ តថាគត ពោលយ៉ាងនេះ នឹងបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា កុំហៅតថាគតដោយចំឈ្មោះ និងពាក្យថា អាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតបសាទចុះ តថាគត នឹងប្រៀនប្រដៅ អមតធម៌ ដែលតថាគត ត្រាស់ដឹងហើយ ឥឡូវតថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ
ID: 636830282337468282
ទៅកាន់ទំព័រ៖