ព្រះត្រៃបិដក ភាគ ២៤

ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​បសាទ​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​នូវ​អមត​ធម៌​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ឥឡូវនេះ​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​អ្នក​ទាំងឡាយ​ ​កាលបើ​ប្រតិបត្តិ​ ​គួរ​ដល់​ពាក្យ​ប្រដៅ​ ​របស់​តថាគត​ហើយ​ ​ពុំ​យូរ​ឡើយ​ ​មុខ​ជា​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចរិយៈ​។​ ​ម្នាល​រាជកុមារ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ ​ជា​គំរប់​ពីរ​ដង​ថា​ ​ម្នាល​អាវុសោ​គោតម​ ​ព្រះអង្គ​ ​មិនទាន់​បាន​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​វិសេស​ ​ដោយ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដោយ​ការប្រព្រឹត្តិ​នោះ​ផង​ ​ដោយ​សេចក្តី​ប្រតិបត្តិ​នោះ​ផង​ ​ដោយ​អំពើ​ដែល​ជន​ដទៃ​ ​ធ្វើត្រាប់​បាន​ដោយ​កម្រ​ផង​ ​ឥឡូវនេះ​ ​ព្រះអង្គ​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ ​ឃ្លាតចាក​សេចក្តី​ព្យាយាម​ហើយ​ ​វិលត្រឡប់​មក​ ​ដើម្បី​ភាព​ល្មោភ​ច្រើន​ហើយ​ ​នឹង​បាន​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​វិសេស​ ​ដោយ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​អាច​កំចាត់​បង់​ ​នូវ​កិលេស​ ​ដូចម្តេច​បាន​។​ ​ម្នាល​រាជកុមារ​ ​ឯត​ថា​គត​ ​ក៏បាន​ពោល​ពាក្យ​នេះ​ ​នឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636830282830776498
ទៅកាន់ទំព័រ៖