ព្រះត្រៃបិដក ភាគ ២៤
ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនប្រតិបត្តិ ដើម្បីល្មោភច្រើនទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់ ដើម្បីមកល្មោភច្រើន ដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត បានជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតបសាទចុះ តថាគតនឹងប្រៀនប្រដៅ នូវអមតធម៌ ដែលតថាគត ត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើបានប្រតិបត្តិ គួរដល់ពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គព្រហ្មចរិយៈ។ ម្នាលរាជកុមារ បញ្ចវគ្គិយភិក្ខុ បានពោលពាក្យនេះ នឹងតថាគត អស់វារៈជាគំរប់៣ដងទៀតថា ម្នាលអាវុសោ ព្រះអង្គ មិនទាន់បានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ជាធម៌វិសេស ដោយញាណទស្សនៈ ដ៏ឧត្តម អាចកំចាត់បង់កិលេស ដោយការប្រព្រឹត្តិនោះផង ដោយសេចក្តីប្រតិបត្តិនោះផង ដោយអំពើដែលជនដទៃ ធ្វើត្រាប់បាន ដោយកម្រនោះផង ឥឡូវនេះ ព្រះអង្គប្រតិបត្តិ ដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មក ដើម្បី
ID: 636830283053419232
ទៅកាន់ទំព័រ៖