ព្រះត្រៃបិដក ភាគ ២៤
ល្មោភច្រើន នឹងបានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដោយញាណទស្សនៈ ដ៏ឧត្តម អាចកំចាត់បង់កិលេស ដូចម្តេចបាន។ ម្នាលរាជកុមារ កាលបើបញ្ចវគ្គិយភិក្ខុទាំងឡាយ ពោលពាក្យយ៉ាងនេះហើយ តថាគត ក៏ពោលពាក្យនេះ នឹងបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចាំបានដែរឬ ពាក្យមានសភាពយ៉ាងនេះ ជាពាក្យដែលតថាគតធ្លាប់បានពោលមកអំពីមុនឬអ្វី។ បញ្ចវគ្គិយភិក្ខុទាំងឡាយ តបថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យហ្នឹង ព្រះអង្គមិនដែលពោលទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត បានជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតបសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវអមតធម៌ ដែលតថាគត បានត្រាស់ដឹងហើយ ឥឡូវ តថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយ ប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគត ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃមគ្គព្រហ្មចរិយៈ។ ម្នាលរាជកុមារ តថាគត អាចញុំាងបញ្ចវគ្គិយភិក្ខុ
ID: 636830283315554225
ទៅកាន់ទំព័រ៖