ព្រះត្រៃបិដក ភាគ ២៤
ទាំងឡាយ ឲ្យយល់ច្បាស់ (ក្នុងពេលនោះ)បាន។ ម្នាលរាជកុមារ តថាគត បានប្រៀនប្រដៅភិក្ខុទាំងឡាយតែ២រូប។ ភិក្ខុ៣រូប នាំគ្នាត្រាច់ទៅបិណ្ឌបាត។ ភិក្ខុ៣រូប ដែលត្រាច់ទៅបិណ្ឌបាត នាំមកនូវអាហារណា អាហារនោះ យើងទាំង៦នាក់ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបាន។ ម្នាលរាជកុមារ តថាគតប្រដៅភិក្ខុ៣រូប។ ពួកភិក្ខុ២រូប ត្រាច់ទៅបិណ្ឌបាត នាំមកនូវអាហារណា អាហារនោះ យើងទាំង៦នាក់ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបាន។ ម្នាលរាជកុមារ គ្រានោះឯង ពួកបញ្ចវគ្គិយភិក្ខុ កាលបើតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ពុំយូរឡើយ ក៏បានត្រាស់ដឹងដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គព្រហ្មចរិយៈ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[២៧៦] កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ពោធិរាជកុមារ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដោយកាលយូរប៉ុន្មានទៅ ភិក្ខុដែលបានព្រះតថាគត ជាអ្នកណែនាំ (យ៉ាងនេះ) ហើយ កុលបុត្រទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា
ID: 636830283683895293
ទៅកាន់ទំព័រ៖