ព្រះត្រៃបិដក ភាគ ២៤

នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​មាន​មគ្គ​ព្រហ្មចរិយៈ​ជាទីបំផុត​។​ ​ម្នាល​រាជកុមារ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​ត្រឡប់​សួរ​ទ្រង់​ ​ក្នុង​ប្រស្នា​នោះ​វិញ​ ​ទ្រង់​គប្បី​ដោះស្រាយ​ប្រស្នា​នោះ​ ​តាមដែល​ទ្រង់​ឃើញថា​សមគួរ​ចុះ​ ​ម្នាល​រាជកុមារ​ ​ទ្រង់​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ទ្រង់​ជា​អ្នក​ឈ្លាស​ ​ក្នុង​សិល្បសាស្ត្រ​ ​ក្នុង​ការ​ឡើងជិះ​ដំរី​ ​និង​ការ​កាន់​កង្វេរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​មែនហើយ​ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ឈ្លាស​ ​ក្នុង​សិល្បសាស្ត្រ​ ​ក្នុង​ការ​ឡើងជិះ​ដំរី​ ​និង​ការ​ចាប់កាន់​កង្វេរ​។​
 [​២៧៧​]​ ​ម្នាល​រាជកុមារ​ ​ទ្រង់​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​ក្នុង​នគរ​នេះ​គិតថា​ ​ពោធិ​រាជកុមារ​ ​ចេះ​សិល្បសាស្ត្រ​ ​ឡើងជិះ​ដំរី​ ​និង​ចាប់កាន់​កង្វេរ​ ​អាត្មាអញ​ ​នឹង​សូម​រៀន​សិល្បសាស្ត្រ​ឡើងជិះ​ដំរី​ ​និង​ចាប់កាន់​កង្វេរ​ ​ក្នុង​សំណាក់​របស់​ពោធិ​រាជកុមារ​នោះ​។​ ​តែថា​ ​បុរស​នោះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ដោយ​សទ្ធា​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​មិន​គប្បី​សម្រេច​បាន​ឡើយ​។​ ​មួយ​យ៉ាង​ទៀត​ ​បុរស​នោះ​ ​ជា​អ្នកមាន​អាពាធ​ច្រើន​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ដោយ​មិន​មាន​អាពាធ​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​មិន​គប្បី​សម្រេច​បាន​ឡើយ​។​ ​មួយ​យ៉ាង​ទៀត​ ​បុរស​នោះ​ ​ជា​អ្នក​អួតអាង​ ​មាន​មាយា​ ​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636830284006653754
ទៅកាន់ទំព័រ៖