ព្រះត្រៃបិដក ភាគ ២៤
សិល្បសាស្ត្រទាំងប៉ុន្មាន ដែលគេគប្បីបានដោយការមិនអួតអាង ទាំងមិនមានមាយា សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេចបានឡើយ។ មួយយ៉ាងទៀត បុរសនោះ ជាអ្នកខ្ជិលច្រអូស សិល្បសាស្ត្រទាំងប៉ុន្មាន ដែលគេគប្បីបានដោយមានព្យាយាមប្រារព្ធហើយ សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេចបានឡើយ។ មួយយ៉ាងវិញទៀត បុរសនោះ ជាអ្នកអប្បប្រាជ្ញា សិល្បសាស្ត្រទាំងប៉ុន្មាន ដែលគេគប្បីបានដោយមានប្រាជ្ញា សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេចបានឡើយ។ ម្នាលរាជកុមារ ទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គប្បីសិក្សាសិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់កង្វេរ ក្នុងសំណាក់របស់ព្រះអង្គបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ដែលប្រកបដោយអង្គសូម្បីតែមួយៗ ក៏មិនគប្បីសិក្សាសិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់កង្វេរ ក្នុងសំណាក់ខ្ញុំព្រះអង្គបានឡើយ នឹងបាច់ពោលទៅថ្វី ដល់បុគ្គលដែលប្រកបដោយអង្គ៥នោះ។
[២៧៨] ម្នាលរាជកុមារ ទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសក្នុងនគរនេះ គិតថា ពោធិរាជកុមារ ចេះសិល្បសាស្ត្រ ឡើងជិះដំរី និងចាប់កាន់កង្វេរ អាត្មាអញ នឹងសូមសិក្សាសិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់កង្វេរ ក្នុងសំណាក់របស់ពោធិរាជកុមារនោះ។ ឯបុរសនោះ ជា
ID: 636830284306470903
ទៅកាន់ទំព័រ៖