ព្រះត្រៃបិដក ភាគ ២៤

ចិត្ត​ដែល​ប្រាសចាក​រាគៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​មាន​អារម្មណ៍​មូល​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មាន​អារម្មណ៍​មូល​ ​ចិត្ត​ដែល​រាយមាយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​គឺ​រូ​បាវ​ចរៈ​ ​និង​អរូបាវចរចិត្ត​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​លោកិយចិត្ត​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​លោកុត្តរ​ចិត្ត​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​ចិត្ត​ដែល​តាំងនៅ​ស៊ប់​ដោយ​សមាធិ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំងនៅ​ស៊ប់​ដោយ​សមាធិ​ ​ចិត្ត​ដែល​មិន​តាំងនៅ​ស៊ប់​ដោយ​សមាធិ​ ​ក៏​ដឹង​ថា​ ​ចិត្ត​មិន​តាំងនៅ​ស៊ប់​ដោយ​សមាធិ​ ​ចិត្ត​ដែល​រួចចាក​កិលេស​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួចចាក​កិលេស​ ​ចិត្ត​ដែល​មិនបាន​រួចចាក​កិលេស​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនបាន​រួចចាក​កិលេស​ដូច្នេះ​។​ ​កាលបើ​មានហេតុ​ ​អ្នក​នឹង​សម្រេច​បរ​ចិត្តវិជ្ជា​ ​ជា​គុណសម្បត្តិ​ដែល​ត្រូវ​សិក្សា​ ​ក្នុង​សមថៈ​ ​និង​វិបស្សនា​នោះ​ៗ​ ​ជា​ប្រាកដ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636830155511922344
ទៅកាន់ទំព័រ៖