ព្រះត្រៃបិដក ភាគ ២៤

 [​២៧៩​]​ ​ម្នាល​រាជកុមារ​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​របស់​ភិក្ខុ៥ប្រការ​នេះ​ ​ក៏​ដូច្នោះ​ដែរ​។​ ​អង្គ​ទាំង៥ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​រាជកុមារ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​ប្រាជ្ញា​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​ ​មានដំណើរ​ល្អ​ ​ព្រះអង្គ​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​អាពាធ​តិច​ ​មានទុក្ខ​តិច​ ​ប្រកបដោយ​តេជោធាតុ​មាន​វិបាក​ដ៏​ស្មើគ្នា​ ​គឺ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​ជា​យ៉ាង​កណ្តាល​ ​ល្មម​អស់​ធន់​ ​ធ្វើ​សេចក្តី​ព្យាយាម​បាន​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​សំដែង​ខ្លួន​ឲ្យ​ច្បាស់​ ​ក្នុង​សាស្តា​ ​ឬ​វិញ្ញូ​ជន​ទាំងឡាយ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​តាម​សេចក្តី​ពិត​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ប្រារព្ធ​ ​ដើម្បី​លះបង់​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ជា​អ្នកមាន​កំឡាំង​ ​ដើម្បី​ធ្វើកុសល​ធម៌​ទាំងឡាយ​ ​ឲ្យ​កើតឡើង​បាន​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ដ៏​មំា​មួន​ ​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636830285264705711
ទៅកាន់ទំព័រ៖