ព្រះត្រៃបិដក ភាគ ២៤

អស់៦ឆ្នាំ​.​.​.​ ​អស់៥ឆ្នាំ​.​.​.​ ​អស់៤ឆ្នាំ​.​.​.​ ​អស់៣ឆ្នាំ​.​.​.​ ​អស់២ឆ្នាំ​.​.​.​ ​អស់១ឆ្នាំ​។​ ​ម្នាល​រាជកុមារ​ ​១ឆ្នាំ​ ​ក៏​លើកទុក​ចុះ​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម៥ប្រការ​ ​នេះ​ហើយ​ ​កាល​បាន​នូវ​តថាគត​ ​ជា​អ្នកណែនាំ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​គង់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​អស់៧ខែ​។​ ​ម្នាល​រាជកុមារ​ ​៧ខែ​ ​ក៏​លើកទុក​ចុះ​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម៥ប្រការ​ ​នេះ​ហើយ​ ​កាល​បាន​តថាគត​ ​ជា​អ្នកណែនាំ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​អស់៦ខែ​.​.​.​ ​អស់៥ខែ​.​.​.​ ​អស់៤ខែ​.​.​.​ ​អស់៣ខែ​.​.​.​ ​អស់២ខែ​.​.​.​ ​អស់១ខែ​.​.​.​ ​អស់​កន្លះ​ខែ​។​ ​ម្នាល​រាជកុមារ​ ​កន្លះ​ខែ​ ​ក៏​លើកទុក​ចុះ​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​៥ប្រការ​ ​នេះ​ហើយ​ ​កាល​
ថយ | ទំព័រទី ៤១៣ | បន្ទាប់
ID: 636830285822657624
ទៅកាន់ទំព័រ៖