ព្រះត្រៃបិដក ភាគ ២៤

បាន​នូវ​តថាគត​ ​ជា​អ្នកណែនាំ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​គង់​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ចំពោះ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​អស់​យប់​ ​និង​ថ្ងៃ៧​។​ ​ម្នាល​រាជកុមារ​ ​យប់​ ​និង​ថ្ងៃ៧​ ​ក៏​លើកទុក​ចុះ​។​ ​ម្នាល​រាជកុមារ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​៥ប្រការ​ ​នេះ​ហើយ​ ​កាល​បាន​តថាគត​ ​ជា​អ្នកណែនាំ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​គង់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​អស់​យប់​ ​និង​ថ្ងៃ៦​.​.​.​ ​អស់​យប់​ ​និង​ថ្ងៃ៥​.​.​.​ ​អស់​យប់​ ​និង​ថ្ងៃ៤​.​.​.​ ​អស់​យប់​ ​និង​ថ្ងៃ៣​.​.​.​ ​អស់​យប់​ ​និង​ថ្ងៃ២​.​.​.​ ​អស់​យប់​ ​និង​ថ្ងៃ១​។​ ​ម្នាល​រាជកុមារ​ ​យប់​មួយ​ ​ថ្ងៃមួយ​ ​ក៏​លើកទុក​ចុះ​។​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​៥ប្រការ​ ​នេះ​ហើយ​ ​កាល​បាន​នូវ​តថាគត​ ​ជា​អ្នកណែនាំ​ ​តថាគត​ ​ប្រៀនប្រដៅ​ ​ក្នុង​វេលា​ល្ងាច​ ​លុះ​ព្រឹក​ឡើង​ ​នឹង​បានសម្រេច​គុណវិសេស​ ​ក៏​មាន​ ​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636830286044150292
ទៅកាន់ទំព័រ៖