ព្រះត្រៃបិដក ភាគ ២៤

ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​ ​សម័យ​នោះ​ឯង​ ​ព្រះមាតា​ជា​ម្ចាស់​របស់ខ្ញុំ​ ​ទ្រង់គភ៌​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ព្រះមាតា​ជា​ម្ចាស់​របស់ខ្ញុំ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទារក​ដែល​នៅក្នុង​គភ៌​ ​របស់ខ្ញុំ​ម្ចាស់​នេះ​ ​ទោះបីជា​កុមារ​ក្តី​ ​ជា​កុមារី​ក្តី​ ​សូម​ដល់​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​ទារក​នោះ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ព្រះ​ត្រៃសរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​តទៅ​ ​ដូច្នេះ​ ​ម្នាល​សញ្ជិ​កា​បុត្រ​សំឡាញ់​ ​សម័យមួយ​ទៀត​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​នា​ភេ​សក​ឡា​វ័ន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ ​ដល់​ម្រឹគ​ ​ជិត​ក្រុង​ឈ្មោះ​ ​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​ ​គ្រានោះ​ឯង​ ​មេនំ​បាន​បំបៅ​ខ្ញុំ​លើ​ភ្លៅ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ ​លុះ​មេនំ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពោធិ​រាជកុមារ​នេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636830286644884652
ទៅកាន់ទំព័រ៖