ព្រះត្រៃបិដក ភាគ ២៤
សូមព្រះមានព្រះភាគ ចាំទុកនូវពោធិរាជកុមារនោះ ថាជាឧបាសក អ្នកដល់នូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ ម្នាលសញ្ជិកាបុត្រសំឡាញ់ ខ្លួនខ្ញុំនុ៎ះ បានដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក អស់វារៈជាគំរប់៣ដងផង សូមព្រះមានព្រះភាគ ចាំនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះរៀងទៅ។
ចប់ ពោធិរាជកុមារសូត្រ ទី៥។
ID: 636830286906399610
ទៅកាន់ទំព័រ៖