ព្រះត្រៃបិដក ភាគ ២៤
[២៥] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីរលឹកឃើញនូវបុព្វេនិវាស គឺលំដាប់ខន្ធ ដែលសត្វនៅអាស្រ័យខាងដើមជាច្រើនប្រការ រលឹកខន្ធនោះ ដូចម្តេចខ្លះ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១០០០ជាតិ ១០០.០០០ជាតិ រលឹកនូវសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថាអាត្មាអញ បានទៅកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏ទៅកើតក្នុងទីឯណោះ លុះអាត្មាអញ បានក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបាន
ID: 636830155756346325
ទៅកាន់ទំព័រ៖