ព្រះត្រៃបិដក ភាគ ២៤

ព្រះ​សមណៈ​ ​សូម​ព្រះអង្គ​ ​កុំ​និមន្ត​ទៅកាន់​ផ្លូវ​នុ៎ះ​ឡើយ​ ​បពិត្រ​ព្រះ​សមណៈ​ ​ដ្បិត​ក្នុង​ផ្លូវ​នុ៎ះ​ ​មាន​ចោរ​ឈ្មោះ​អង្គុលិមាល​ ​ជា​មនុស្ស​កាច​ ​មានដៃ​ប្រឡាក់ឈាម​ ​ស្និទ្ធ​ក្នុង​ការបៀតបៀន​ ​និង​ការ​សម្លាប់​ ​ឥតមាន​សេចក្តី​អាណិតអាសូរ​ពួក​សត្វ​មានជីវិត​ឡើយ​ ​ចោរ​នោះ​ ​តែង​ធ្វើ​ស្រុក​ ​ឲ្យ​ទៅជា​មិនមែន​ស្រុក​ក៏​មាន​ ​ធ្វើ​និគម​ ​ឲ្យ​ទៅជា​មិនមែន​និគម​ក៏​មាន​ ​ធ្វើ​ជនបទ​ ​ឲ្យ​ទៅជា​មិនមែន​ជនបទ​ក៏​មាន​ ​ចោរ​នោះ​ ​តែង​សម្លាប់​ពួក​មនុស្ស​ ​កាត់​យក​ម្រាមដៃ​ ​មក​ធ្វើជា​កម្រង​ពាក់​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រោះ​បុរស១០នាក់​ក្តី​ ​២០នាក់​ក្តី​ ​៣០នាក់​ក្តី​ ​៤០នាក់​ក្តី​ ​នាំគ្នា​ដើរ​ជា​ពួ​កៗ​ ​ទៅកាន់​ផ្លូវ​នុ៎ះ​ ​ក៏​បុរស​ទាំងនោះ​ឯង​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ក្នុង​កណ្តាប់​ដៃ​ ​នៃ​អង្គុលិមាល​ចោរ​ ​(​ទាំងអស់​)​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានបុណ្យ​ ​ក៏​ទ្រង់​ស្ងៀម​ ​ទ្រង់​ចេះតែ​ស្តេច​ទៅ​។​
 [​២៨៤​]​ ​ពួក​អ្នក​ឃ្វាលគោ​ ​អ្នក​ឃ្វាល​បសុសត្វ​ ​អ្នក​ភ្ជួរ​រាស់​ ​និង​អ្នកដើរ​ផ្លូវ​ ​ក្រាបទូល​ព្រះមានបុណ្យ​ ​ជា​គំរប់៣ដង​ទៀត​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​សូម​ព្រះអង្គ​ ​កុំ​និមន្ត​ទៅកាន់​ផ្លូវ​នុ៎ះ​ឡើយ​ ​បពិត្រ​ព្រះ​សមណៈ​ ​ដ្បិត​ក្នុង​ផ្លូវ​នុ៎ះ​ ​មាន​ចោរ​ឈ្មោះ​ ​អង្គុលិមាល​ ​ជា​មនុស្ស​កាច​ ​មានដៃ​ប្រឡាក់ឈាម​ ​ស្និទ្ធ​ក្នុង​ការបៀតបៀន​ ​និង​ការ​សម្លាប់​ ​ឥតមាន​សេចក្តី​អាណិតអាសូរ​ពួក​សត្វ​មានជីវិត​ឡើយ​ ​ចោរ​នោះ​ ​តែង​
ថយ | ទំព័រទី ៤២០ | បន្ទាប់
ID: 636830288376203678
ទៅកាន់ទំព័រ៖