ព្រះត្រៃបិដក ភាគ ២៤

ធ្វើ​ស្រុក​ ​ឲ្យ​ទៅជា​មិនមែន​ស្រុក​ក៏​មាន​ ​ធ្វើ​និគម​ ​ឲ្យ​ទៅជា​មិនមែន​និគម​ក៏​មាន​ ​ធ្វើ​ជនបទ​ ​ឲ្យ​ទៅជា​មិនមែន​ជនបទ​ក៏​មាន​ ​ចោរ​នោះ​ ​តែង​សម្លាប់​ពួក​មនុស្ស​ ​កាត់​យក​ម្រាមដៃ​ ​មក​ធ្វើជា​កម្រង​ពាក់​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រោះ​បុរស១០នាក់​ក្តី​ ​២០នាក់​ក្តី​ ​៣០នាក់​ក្តី​ ​៤០នាក់​ក្តី​ ​នាំគ្នា​ដើរ​ជា​ពួ​កៗ​ ​ទៅកាន់​ផ្លូវ​នុ៎ះ​ ​ក៏​បុរស​ទាំងនោះ​ឯង​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ក្នុង​កណ្តាប់​ដៃ​ ​នៃ​អង្គុលិមាល​ចោរ​ ​(​ទាំងអស់​)​។​ ​គ្រានោះ​ឯង​ ​ព្រះមានបុណ្យ​ ​ក៏​ទ្រង់​ស្ងៀម​ ​ទ្រង់​ចេះតែ​ស្តេច​ទៅ​។​
 [​២៨៥​]​ ​ឯ​អង្គុលិមាល​ចោរ​ ​ក៏បាន​ឃើញ​ព្រះមានបុណ្យ​ ​កំពុងតែ​ស្តេច​មក​អំពី​ចម្ងាយ​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​អើហ្ន៎​ ​ចំឡែក​ណាស់​ ​ព្រោះ​បុរស១០នាក់​ក្តី​ ​២០នាក់​ក្តី​ ​៣០នាក់​ក្តី​ ​៤០នាក់​ក្តី​ ​នាំគ្នា​ដើរ​ជា​ពួ​កៗ​ ​មកកាន់​ផ្លូវ​នេះ​ ​ក៏​បុរស​ទាំងនោះ​ឯង​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ក្នុង​កណ្តាប់​ដៃ​របស់​អញ​ ​(​ទាំងអស់​)​ ​ចុះ​សមណៈ​នេះ​ ​តែម្នាក់ឯង​ ​ឥតមានគ្នា​សោះ​ ​ក៏​ហ៊ាន​ដើរមក​ ​ហាក់ដូចជា​មិន​កោតញញើត​ឡើយ​ ​បើ​ដូច្នោះ​ ​អញ​នឹង​សម្លាប់​សមណៈ​នេះ​ ​ឲ្យ​ក្ស័យជីវិត​។​ ​គ្រានោះ​ ​អង្គុលិមាល​ចោរ​ ​ក៏​ចាប់​ដាវ​ ​និង​ខែល​ ​សៀត​ធ្នូ​ ​និង​បំពង់ព្រួញ​ ​ដេញ​ព្រះមានព្រះភាគ​ជាប់​តាម​ក្រោយ​។​ ​លំដាប់នោះ​ ​
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636830288739434454
ទៅកាន់ទំព័រ៖