ព្រះត្រៃបិដក ភាគ ២៤

ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងឫទ្ធិ​ ​ធ្វើឲ្យ​អង្គុលិមាល​ចោរ​ ​ដែល​រត់ពេញទំហឹង​ហើយ​ ​មិន​ឲ្យ​រត់​តាមទាន់​ព្រះអង្គ​ ​ដែល​ស្តេច​ដើរតាម​ដំណើរ​ប្រក្រតី​។​ ​គ្រានោះ​ ​អង្គុលិមាល​ចោរ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​ចំឡែក​ណាស់​ ​ព្រោះ​កាល​ពី​មុន​ៗ​មក​ ​អញ​ស្ទុះ​ដេញ​ចាប់​ដំរី​កំពុង​បោល​ក៏បាន​ ​ស្ទុះ​ដេញ​ចាប់​សេះ​កំពុង​ផាយ​ក៏បាន​ ​ស្ទុះ​ដេញ​ចាប់​រថ​កំពុង​លឿន​ក៏បាន​ ​ស្ទុះ​ដេញ​ចាប់​ម្រឹគ​កំពុង​បោល​ក៏បាន​ ​ចំឡែក​តែម្តង​នេះ​ ​ហេតុអ្វី​ ​បាន​ជា​អញ​រត់ពេញទំហឹង​ហើយ​ ​ក៏​នៅតែ​មិនទាន់​សមណៈ​នេះ​ ​ដែល​ដើរតាម​ដំណើរ​ប្រក្រតី​ដូច្នេះ​។​ ​អង្គុលិមាល​ចោរ​ ​ឈប់ឈរ​ស្ងៀម​ ​ស្រែក​ឃាត់​ព្រះមានបុណ្យ​ថា​ ​ឈប់​សិន​សមណៈ​ ​ឈប់​សិន​សមណៈ​។​ ​ព្រះមានបុណ្យ​ ​ត្រាស់​តប​ថា​ ​នែ​អង្គុលិមាល​ ​តថាគត​ឈប់​ហើយ​ ​អ្នកឯង​ចូរ​ឈប់​ដែរ​ទៅ​។​ ​
ថយ | ទំព័រទី ៤២២ | បន្ទាប់
ID: 636830288975317945
ទៅកាន់ទំព័រ៖