ព្រះត្រៃបិដក ភាគ ២៤

 [​២៨៨​]​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានបុណ្យ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​បពិត្រមហារាជ​ ​ទំនងជា​មហា​បពិត្រ​ ​ខ្ញាល់​នឹង​ព្រះបាទ​មគធ​សេនិយ​ពិម្ពិសារ​ ​ឬ​ខ្ញាល់​នឹង​ស្តេច​លិ​ច្ឆ​វី​ ​អ្នកក្រុង​វេសាលី​ ​ឬក៏​ខ្ញាល់​នឹង​ពួក​ស្តេច​ ​ដែល​ជា​បច្ចាមិត្រ​ឯទៀត​ ​ឬអ្វី​។​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ខឹង​នឹង​ព្រះបាទ​មគធ​សេនិយ​ពិម្ពិសារ​ ​មិន​ខឹង​នឹង​ស្តេច​លិ​ច្ឆ​វី​ ​អ្នកក្រុង​វេសាលី​ ​មិន​ខឹង​នឹង​ពួក​ស្តេច​ ​ដែល​ជា​បច្ចាមិត្រ​ឯទៀត​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​របស់ខ្ញុំ​ព្រះអង្គ​ ​មាន​ចោរ​ឈ្មោះ​អង្គុលិមាល​ ​ជា​មនុស្ស​កាច​ ​មានដៃ​ប្រឡាក់ឈាម​ ​ស្និទ្ធ​ក្នុង​ការបៀតបៀន​ ​និង​ការ​សម្លាប់​ ​ឥតមាន​សេចក្តី​អាណិតអាសូរ​ពួក​សត្វ​មានជីវិត​ឡើយ​ ​វា​តែង​ធ្វើ​ស្រុក​ឲ្យ​ទៅជា​មិនមែន​ស្រុក​ក៏​មាន​ ​ធ្វើ​និគម​ឲ្យ​ទៅជា​មិនមែន​និគម​ក៏​មាន​ ​ធ្វើ​ជនបទ​ ​ឲ្យ​ទៅជា​មិនមែន​ជនបទ​ក៏​មាន​ ​វា​តែង​សម្លាប់​ពួក​មនុស្ស​ ​កាត់​យក​ម្រាមដៃ​ ​មក​ធ្វើជា​កម្រង​ពាក់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​កំចាត់​អង្គុលិមាល​ចោរ​នោះ​ចេញ​។​ ​ព្រះមានបុណ្យ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ចុះបើ​មហា​បពិត្រ​ ​ត្រឡប់ជា​ឃើញ​អង្គុលិមាល​ ​កោរសក់​ ​ពុកមាត់​ ​និង​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅកាន់​ផ្នួស​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន
ថយ | ទំព័រទី ៤២៦ | បន្ទាប់
ID: 636830290762060141
ទៅកាន់ទំព័រ៖