ព្រះត្រៃបិដក ភាគ ២៤

វៀរចាក​មុសាវាទ​ ​បរិភោគ​ភត្ត​តែមួយ​ពេល​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​មាន​សីល​ ​មានធម៌​ដ៏​ល្អ​វិញ​ ​តើ​មហា​បពិត្រ​ ​ត្រូវ​ធ្វើ​អង្គុលិមាល​នោះ​ ​ដូចម្តេច​ទៅ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ថ្វាយបង្គំ​ ​ឬ​ក្រោក​ទៅ​ទទួល​ ​និមន្ត​ដោយ​អាសនៈ​ ​ឬ​ទំនុក​បំរុង​ ​នូវ​អង្គុលិមាល​នោះ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ថ្នាំ​រក្សា​រោគ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​និង​បរិក្ខារ​ទាំងឡាយ​ ​ឬ​នឹង​ចាត់ចែង​នូវ​ការ​រក្សា​ ​សេចក្តី​ការពារ​ ​និង​ការគ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ដល់​អង្គុលិមាល​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​អង្គុលិមាល​ចោរ​នោះ​ ​ធ្លាប់​ជា​មនុស្ស​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ហើយ​ ​ធ្វើ​ម្តេច​នឹង​សង្រួម​ក្នុង​សីល​យ៉ាងនោះ​កើត​។​
 [​២៨៩​]​ ​ចួន​សម័យ​នោះ​ឯង​ ​អង្គុលិមាល​ភិក្ខុ​មាន​អាយុ​ ​កំពុង​អង្គុយ​ជិត​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​លើក​ព្រះហស្ត​ខាងស្តាំ​ ​ចង្អុលបង្ហាញ​ព្រះបាទ​បសេនទិកោសល​ថា​ ​បពិត្រមហារាជ​ ​នុ៎ះហ្ន៎​ ​អង្គុលិមាល​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ក៏​មាន​សេចក្តី​ភ័យភិត​ ​តក់ស្លុត​ ​ព្រឺរោម​ ​ព្រឺស្បែក​ឡើង​មួយរំពេច​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ជ្រាប​ជាក់​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ភ័យញ័រ​ចំប្រប់​ ​ព្រឺរោម​ ​ដូច្នោះ​ហើយ​ ​ក៏​ត្រាស់​ទៅ​នឹង​ព្រះបាទ​បសេនទិកោសល​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636830291104719740
ទៅកាន់ទំព័រ៖