ព្រះត្រៃបិដក ភាគ ២៤
បាន ដោយមិនបាច់មានអាជ្ញា ដោយមិនបាច់មានគ្រឿងសស្ត្រាវុធ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំលាទៅវិញ ព្រោះខ្ញុំព្រះអង្គ មានកិច្ចការច្រើន មានការរវល់ច្រើន។ ព្រះអង្គត្រាស់ថា ថ្វាយព្រះពរមហារាជ សូមមហាបពិត្រ ទ្រង់ជ្រាបនូវកាលដ៏គួរនឹងស្តេចយាងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ ព្រះបាទបសេនទិកោសល ក៏ក្រោកចាកអាសនៈ ហើយក្រាបថ្វាយបង្គំលាព្រះមានព្រះភាគហើយ ធ្វើប្រទក្សិណ ស្តេចចេញទៅ។
[២៩១] លំដាប់នោះ អង្គុលិមាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ រួចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ អង្គុលិមាលមានអាយុ កាលទៅតាមលំដាប់ច្រក ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី បានចួបនឹងស្ត្រីម្នាក់ វង្វេងស្មារតី ព្រោះគភ៌ មិនសប្បាយព្រោះគភ៌
(១) ។ លុះលោកឃើញហើយ ក៏គិតថា អើហ្ន៎ ពួកសត្វលំបាកណាស់ អើហ្ន៎ ពួកសត្វលំបាកណាស់។ លំដាប់នោះ អង្គុលិមាលមានអាយុ ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់ពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្តហើយ ក៏ឆៀងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ
(១) ឈឺពោះ សម្រាលកូន។
ID: 636830292130718424
ទៅកាន់ទំព័រ៖