ព្រះត្រៃបិដក ភាគ ២៤

រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អង្គុលិមាល​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ក្នុង​ទីឯណោះ​ ​រួច​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​កំពុង​ដើរទៅ​តាមលំដាប់​ច្រក​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​បាន​ចួប​នឹង​ស្ត្រី​ម្នាក់​វង្វេងស្មារតី​ ​ព្រោះ​គភ៌​ ​មិន​សប្បាយ​ព្រោះ​គភ៌​ ​លុះ​ខ្ញុំ​ព្រះអង្គ​ឃើញ​ហើយ​ ​ក៏​គិតថា​ ​អើហ្ន៎​ ​ពួក​សត្វ​លំបាក​ណាស់​ ​អើហ្ន៎​ ​ពួក​សត្វ​លំបាក​ណាស់​។​
 [​២៩២​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​អង្គុលិមាល​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ចូល​ទៅ​រក​ស្ត្រី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​និយាយ​នឹង​ស្ត្រី​នោះ​ ​យ៉ាងនេះ​ថា​ ​នែនាង​ ​តាំង​អំពី​អាត្មា​កើតមក​ ​មិនដែល​ក្លែង​ផ្តាច់ផ្តិល​ជីវិត​សត្វ​ឡើយ​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សិរី​សួស្តី​ ​កើតមាន​ដល់​នាង​ ​សូម​សិរី​សួស្តី​ ​កើតមាន​ដល់​គភ៌​។​ ​អង្គុលិមាល​ ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម្បជានមុសាវាទ​ ​នឹង​មានដល់​ខ្ញុំ​ព្រះអង្គ​ដោយពិត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្លែង​ផ្តាច់ផ្តិល​ជីវិត​សត្វ​ជាច្រើន​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អង្គុលិមាល​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ចូល​ទៅ​រក​ស្ត្រី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​និយាយ​នឹង​ស្ត្រី​នោះ​ ​យ៉ាងនេះ​ថា​ ​នែនាង​ ​តាំង​អំពី​អាត្មា​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636830292571163616
ទៅកាន់ទំព័រ៖