ព្រះត្រៃបិដក ភាគ ២៤
នៅឡើយ ប្រកបព្យាយាម ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះឯង ឈ្មោះថា ញុំាងលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្រ ផុតស្រឡះចាកពពក សូមពួកមនុស្សជាសត្រូវ ស្តាប់ធម្មកថារបស់ខ្ញុំ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ប្រកបព្យាយាមក្នុងពុទ្ធសាសនា ពួកសប្បុរសណា តែងដឹកនាំមនុស្សឲ្យរៀនធម៌ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ សេពគប់ពួកសប្បុរសទាំងនោះចុះ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ស្តាប់ធម៌ជាទីផូរផង់ គឺខន្តិ ទាំងជាទីសរសើរ នូវការមិនខឹង គឺមេត្តា តាមកាលដ៏សមគួរផង សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ បំពេញនូវធម៌នោះផង មនុស្សណាជាសត្រូវនឹងខ្ញុំ សូមសត្រូវនោះកុំបៀតបៀនខ្ញុំ ទាំងកុំបៀតបៀនបុគ្គលដទៃណាមួយឡើយ សូមឲ្យដល់នូវសេចក្តីសុខ គឺព្រះនិព្វាន ចូររក្សានូវមនុស្ស ដែលប្រកបដោយតណ្ហា និងមនុស្សដែលមិនមានតណ្ហា។ ពួកអ្នកបង្ហូរទឹក រមែងបង្ហូរទឹក (តាមប្រឡាយទឹក) ពួកអ្នក
ID: 636830294413578996
ទៅកាន់ទំព័រ៖