ព្រះត្រៃបិដក ភាគ ២៤

ធ្វើកូន​សរ​ ​រមែង​ពត់​កូនសរ​ ​ពួក​អ្នក​ចាំងឈើ​ ​រមែង​ចាំងឈើ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​ទូន្មាន​ខ្លួន​បាន​ដូច្នោះ​ដែរ​។​ ​ពួក​មនុស្ស​ខ្លះ​ ​ទូន្មាន​ដោយ​ដម្បង​ ​ដោយ​កង្វេរ​ ​ដោយ​រំពាត់​ ​ចំណែកខ្ញុំ​ជា​អ្នកមាន​អាជ្ញា​ ​ដែល​ព្រះមានបុណ្យ​ ​ជាតា​ទិ​បុគ្គល​ ​មិនបាន​យក​ដម្បង​ ​ឬ​គ្រឿងសស្ត្រាវុធ​ ​(​មក​ទូន្មាន​ខ្ញុំ​ទេ​)​ ​កាល​ដើម​ខ្ញុំ​ឈ្មោះថា​ ​អហឹស​ក​កុមារ​ ​(​ជា​អ្នក​មិន​បៀតបៀន​គេ​)​ ​តែ​ជា​អ្នកបៀតបៀន​គេ​ ​ដល់​មក​ថ្ងៃនេះ​ ​ខ្ញុំ​មានឈ្មោះ​ទៀងទាត់​ ​គឺ​សម​តាម​ឈ្មោះ​ដើម​ខ្ញុំ​ហើយ​ ​ព្រោះ​ខ្ញុំ​មិន​បៀតបៀន​អ្នកណាមួយ​ទៀត​ទេ​ ​កាលពីដើម​ ​ខ្ញុំ​ជា​ចោរ​ ​មាន​នាម​ប្រាកដ​ថា​ ​អង្គុលិមាល​ ​ដែល​ជំនន់​ធំ​បន្សាត់​ទៅ​ ​(​តែ​ឥឡូវនេះ​)​ ​ខ្ញុំ​បាន​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​ពឹង​ហើយ​ ​កាលពីដើម​ ​ខ្ញុំ​មានដៃ​ប្រឡាក់ឈាម​ ​មាន​នាម​ប្រាកដ​ថា​ ​អង្គុលិ​
ថយ | ទំព័រទី ៤៣៦ | បន្ទាប់
ID: 636830295044085059
ទៅកាន់ទំព័រ៖