ព្រះត្រៃបិដក ភាគ ២៤
មាល (តែឥឡូវនេះ) សរណគមន៍ ខ្ញុំបានដល់ហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំបានធ្វើអំពើដែលគួរទៅកាន់ទុគ្គតិ ដូច្នោះ ច្រើនពិតមែន តែកម្មវិបាក គឺមគ្គចេតនា បានមកអប់រំ (ក្នុងសន្តានខ្ញុំហើយ) ខ្ញុំជាអ្នកលែងចំពាក់បំណុល គឺកិលេស បរិភោគភោជន ពួកជនពាល ឥតប្រាជ្ញា តែងប្រកបសេចក្តីប្រមាទ ឯអ្នកប្រាជ្ញតែងរក្សាសេចក្តីមិនប្រមាទទុក ដូចរក្សាទ្រព្យ ដ៏ថ្លៃថ្លា សូមអ្នកទាំងឡាយ កុំប្រកបសេចក្តីប្រមាទឡើយ កុំប្រកបសេចក្តីត្រេកអរ នឹងការមូលមិត្រក្នុងកាមឡើយ ព្រោះថា បុគ្គលអ្នកមិនប្រហែសធ្វេស ខំដុតបំផ្លាញ (នូវកិលេស) រមែងបានដល់នូវសេចក្តីសុខដ៏ទូលាយ ខ្ញុំមកល្អហើយ ខ្ញុំមិនគេចចេញទេ
ID: 636830295372993872
ទៅកាន់ទំព័រ៖