ព្រះត្រៃបិដក ភាគ ២៤

បិយ​ជាតិក​សូត្រ​ ​ទី៧​


 ​[​២៩៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​គហបតី​ម្នាក់​ ​មានកូន​ប្រុស​តូច​តែមួយ​ ​ជាទីស្រឡាញ់​ ​ពេញចិត្ត​ ​បាន​ធ្វើ​មរណកាល​ទៅ​។​ ​ព្រោះ​កូន​នោះ​ ​ធ្វើ​កាលកិរិយា​ទៅ​ ​ការងារ​ទាំងឡាយ​ ​ក៏​មិន​ប្រាកដ​ ​ភត្តាហារ​ក៏​មិន​ប្រាកដ​ ​(​ដល់​គាត់​)​ ​ឡើយ​។​ ​គាត់​តែងតែ​ទៅកាន់​ឈាបនដ្ឋាន​ ​យំ​រក​ថា​ ​ឱ​កូនតូច​ថ្លើមថ្លៃ​ ​អ្នក​នៅក្នុង​ទីណា​ ​ឱ​កូនតូច​ថ្លើមថ្លៃ​ ​អ្នក​នៅក្នុង​ទីណា​។​ ​គ្រាក្រោយ​មក​ ​គហបតី​នោះ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​២៩៧​]​ ​លុះ​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានបុណ្យ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អ្នក​តាំងនៅ​ក្នុងចិត្ត​របស់​ខ្លួន​ ​គឺ​នៅ​រស់​ទេ​ ​តែ​ហាក់ដូចជា​មិន​មាន​ឥន្ទ្រិយ​ ​គឺ​មនោវិញ្ញាណ​ ​(​ព្រោះ​)​ ​ឥន្ទ្រិយ​របស់​អ្នក​ ​ប្រែសម្បុរ​ប្លែក​។​ ​គហបតី​ទូល​ថា​ ​ឱ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥន្ទ្រិយ​របស់ខ្ញុំ​ព្រះអង្គ​ ​នឹង​មិន​ប្រែ​ពណ៌​សម្បុរ​ប្លែក​ណា​ក៏បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មានកូន​ប្រុស​តូច​តែមួយ​ ​ជាទីស្រឡាញ់​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់
ID: 636830296099065400
ទៅកាន់ទំព័រ៖