ព្រះត្រៃបិដក ភាគ ២៤
លុះរំលាងកាយបន្ទាប់អំពីមរណៈទៅ ក៏បានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ អាត្មាអញ គប្បីមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ឃើញនូវពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ អាត្មាអញ គប្បីដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយប្រការដូច្នេះ។ កាលបើមានហេតុ អ្នកនឹងសម្រេចទិព្វចក្ខុញ្ញាណ ជាគុណសម្បត្តិ ដែលត្រូវសិក្សា ក្នុងសមថៈ និងវិបស្សនានោះៗជាប្រាកដ។
[២៧] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយចូលទៅសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ កាលបើមានហេតុ អ្នកនឹងសម្រេចនូវញាណ ក្នុងការអស់ទៅនៃអាសវៈ ជាគុណសម្បត្តិ ដែលត្រូវសិក្សា ក្នុងសមថៈ និងវិបស្សនានោះៗ ជាប្រាកដ។
ID: 636830156273025877
ទៅកាន់ទំព័រ៖