ព្រះត្រៃបិដក ភាគ ២៤

ពេញចិត្ត​ ​បាន​ធ្វើ​មរណកាល​ទៅ​ ​ព្រោះ​វា​ ​ធ្វើ​កាលកិរិយា​ទៅ​ ​ការងារ​ ​ក៏​មិន​ប្រាកដ​ ​ភត្តាហារ​ក៏​មិន​ប្រាកដ​ ​(​ដល់​ខ្ញុំ​ព្រះអង្គ​)​ ​សោះ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​តែង​ទៅកាន់​ឈាបនដ្ឋាន​ ​ហើយ​យំ​រក​ថា​ ​ឱ​កូនតូច​មាសថ្លៃ​ ​អ្នក​នៅក្នុង​ទីណា​ ​ឱ​កូនតូច​មាសថ្លៃ​ ​អ្នក​នៅក្នុង​ទីណា​។​ ​ព្រះមានបុណ្យ​ ​ត្រាស់​ថា​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនោះ​មែន​ ​គហបតី​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនោះ​មែន​ ​គហបតី​ ​ពិតមែន​ ​គហបតី​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​ ​គហបតី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម្មតា​ ​ហេតុ​នៃ​សេចក្តី​ស្រឡាញ់​នោះ​ឯង​ ​នឹង​មាន​ដូច្នោះ​មែន​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែបើ​តាមដែល​ពិត​នោះ​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​រីករាយ​ ​តែង​កើតមក​ ​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​(​១​)​ ​។​ ​ខណៈនោះ​ ​គហបតី​នោះ​ ​មិន​ត្រេកអរ​ ​មិន​ឃាត់​ហាម​នូវ​ភាសិត​ ​របស់​ព្រះមានបុណ្យ​ទេ​ ​ក៏​ក្រោក​ចាក​អាសនៈ​ចេញទៅ​។​
​(​១​)​ ​ពាក្យ​នេះ​ ​គហបតី​នោះ​ ​អួតខ្លួន​ ​ឬ​លើកខ្លួន​ថា​ ​យល់​ត្រូវ​ជាង​ព្រះបរមគ្រូ​។​
ថយ | ទំព័រទី ៤៤០ | បន្ទាប់
ID: 636830296486797577
ទៅកាន់ទំព័រ៖