ព្រះត្រៃបិដក ភាគ ២៤

ភត្តាហារ​ក៏​មិន​ប្រាកដ​ ​(​ដល់​ខ្ញុំ​)​ ​សោះ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ឯង​ ​តែង​ទៅកាន់​ឈាបនដ្ឋាន​ ​យំ​រក​ថា​ ​ឱ​កូនតូច​មាសថ្លៃ​ ​អ្នក​នៅក្នុង​ទីណា​ ​ឱ​កូនតូច​មាសថ្លៃ​ ​អ្នក​នៅក្នុង​ទីណា​ ​ដូច្នេះ​ ​ទើប​ព្រះសមណគោតម​ ​ត្រាស់​ថា​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​មែន​ ​គហបតី​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​មែន​ ​គហបតី​ ​ពិតមែន​ ​គហបតី​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ ​(​កាលបើ​ព្រះមានបុណ្យ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ ​ខ្ញុំ​ក៏​ទូល​តប​វិញ​)​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម្មតា​ ​ហេតុ​នៃ​សេចក្តី​ស្រឡាញ់​នោះ​ឯង​ ​នឹង​មាន​ដូច្នោះ​មែន​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​មែន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​តាមដែល​ពិត​នោះ​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​រីករាយ​ ​តែង​កើតមក​ពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ ​ដូច្នេះ​ ​នែអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កាលនោះ​ ​ខ្ញុំ​ក៏​មិន​ត្រេកអរ​ ​មិន​ឃាត់​ហាម​នូវ​ភាសិត​ ​របស់​ព្រះសមណគោតម​ទេ​ ​ខ្ញុំ​ក្រោក​ចាក​អាសនៈ​ ​ហើយក៏​ចេញ​មក​។​ ​ពួក​អ្នកលេង​ល្បែងភ្នាល់​ ​ឆ្លើយតប​ថា​ ​បពិត្រ​លោក​គហបតី​ ​ពាក្យ​ដែល​លោក​មានប្រសាសន៍​នុ៎ះ​ ​ត្រូវហើយ​ ​បពិត្រ​លោក​គហបតី​ ​ពាក្យ​ដែល​លោក​មានប្រសាសន៍​នុ៎ះ​ ​ត្រូវហើយ​ ​
ថយ | ទំព័រទី ៤៤២ | បន្ទាប់
ID: 636830297125574113
ទៅកាន់ទំព័រ៖