ព្រះត្រៃបិដក ភាគ ២៤
បពិត្រលោកគហបតី សេចក្តីត្រេកអរ និងសេចក្តីរីករាយ តែងកើតមក អំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើតដោយពិត។ ទើបគហបតីនោះ គិតថា ពាក្យរបស់អាត្មាអញ សមគ្នានឹងពួកអ្នកលេងល្បែងភ្នាល់ ដូច្នេះ រួចក៏ចេញទៅ។
[២៩៩] គ្រានោះឯង ដំណើរវាចានេះ ក៏ឮខ្ចរខ្ចាយតាមលំដាប់ រហូតចូលទៅខាងក្នុងព្រះរាជវាំង។ វេលានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់សួរទៅនាងមល្លិការាជទេវីថា នែមល្លិកា ព្រះសមណគោតម (ជាគ្រូ) របស់នាង បានសំដែងព្រះវាចានេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត ដូច្នេះ មែនឬអ្វី។ ព្រះនាងមល្លិការាជទេវី ក្រាបបង្គំទូលថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យទ្រង់សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះឯង។ ព្រះបាទបសេនទិកោសល ទ្រង់បន្ទោសថា មិនសមបើយ៉ាងនេះៗសោះ ព្រះសមណគោតម ពោលនូវពាក្យណា មល្លិកានេះ ហ៊ាននិយាយចាក់បណ្តោយតាមពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យទ្រង់សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះ ដូច្នេះសោះ ប្រៀប
ID: 636830297460693281
ទៅកាន់ទំព័រ៖