ព្រះត្រៃបិដក ភាគ ២៤
ដូចអាចារ្យ និយាយពាក្យណាៗ ដល់កូនសិស្ស ៗ ក៏និយាយចាក់បណ្តោយតាមពាក្យនោះៗ របស់អាចារ្យនោះថា បពិត្រលោកអាចារ្យ ដំណើរនុ៎ះ យ៉ាងហ្នឹងមែន បពិត្រលោកអាចារ្យ ដំណើរនុ៎ះ យ៉ាងហ្នឹងមែន សេចក្តីនេះ មានឧបមាយ៉ាងណា នែមល្លិកា ព្រះសមណគោតម ពោលនូវពាក្យណាៗ នាងក៏និយាយចាក់បណ្តោយតាមពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យទ្រង់សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ នែមល្លិកា ចូរនាងចៀសអំពីមុខអញចេញទៅ (ព្រោះ) នាងខិលខូចណាស់។
[៣០០] គ្រានោះ ព្រះនាងមល្លិការាជទេវី មានព្រះសវនីយ៍ទៅរកនាឡិជង្ឃព្រាហ្មណ៍ថា នែព្រាហ្មណ៍ ចូរអ្នកមកអាយ ចូរអ្នកចូលទៅគាល់ព្រះភគវន្តមុនី លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះភគវន្តមុនីដោយត្បូង រួចទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ តាមពាក្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមល្លិការាជទេវី សូមថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគដោយត្បូង ទាំងសូមទូលសួរ នូវការមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង
ID: 636830297788312020
ទៅកាន់ទំព័រ៖