ព្រះត្រៃបិដក ភាគ ២៤

បាន​សំដែង​ព្រះ​វាចា​នេះ​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ ​ដូច្នេះ​ឬអ្វី​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​អើ​ព្រាហ្មណ៍​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​ថា​យ៉ាងនោះ​មែន​ ​អើ​ព្រាហ្មណ៍​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​ថា​យ៉ាងនោះ​មែន​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​ ​ម្នាល​ព្រាហ្មណ៍​ ​គេ​ត្រូវ​ដឹង​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ ​ដូច្នេះ​ ​ដោយ​បរិយាយ​នេះ​។​
 [​៣០១​]​ ​ម្នាល​ព្រាហ្មណ៍​ ​រឿង​ធ្លាប់​មាន​មក​ហើយ​តើ​ ​មាន​មាតា​របស់​ស្ត្រី​ម្នាក់​ ​ក្នុង​ក្រុង​សាវត្ថី​នេះឯង​ ​បាន​ធ្វើ​កាលកិរិយា​ទៅ​។​ ​តាំង​អំពី​កាលកិរិយា​ ​នៃ​មាតា​នោះ​ ​ស្ត្រី​នោះ​ ​ក៏​ទៅជា​ឆ្កួត​ ​មានចិត្ត​រវើរវាយ​ ​ដើរ​សព្វ​ច្រករហក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​ស្រែកសួរ​យ៉ាងនេះ​ថា​ ​ឱ​អ្នក​ទាំងឡាយ​ ​បានឃើញ​មាតា​ខ្ញុំ​ដែរ​ឬ​ ​ឱ​អ្នក​ទាំងឡាយ​ ​បាន​
ថយ | ទំព័រទី ៤៤៦ | បន្ទាប់
ID: 636830298296501087
ទៅកាន់ទំព័រ៖