ព្រះត្រៃបិដក ភាគ ២៤

ឃើញ​មាតា​ខ្ញុំ​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បរិយាយ​នេះ​ហើយ​ ​បាន​ជា​គេ​ត្រូវ​ដឹង​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​ ​ម្នាល​ព្រាហ្មណ៍​ ​រឿង​ធ្លាប់​មាន​មក​ហើយ​តើ​ ​មាតាបិតា​របស់​ស្ត្រី​ម្នាក់​ ​ក្នុង​ក្រុង​សាវត្ថី​នេះឯង​ ​បាន​ធ្វើ​មរណកាល​.​.​.​ ​បងប្អូន​ប្រុស​ ​បាន​ធ្វើ​មរណកាល​.​.​.​ ​បងប្អូន​ស្រី​ ​បាន​ធ្វើ​មរណកាល​.​.​.​ ​កូនប្រុស​ ​បាន​ធ្វើ​មរណកាល​.​.​.​ ​កូនស្រី​បាន​ធ្វើ​មរណកាល​.​.​.​ ​ស្វាមី​បាន​ធ្វើ​មរណកាល​។​ ​តាំង​អំពី​កាលកិរិយា​ ​នៃ​ស្វាមី​នោះ​ ​ស្ត្រី​នោះ​ ​ក៏​ទៅជា​ឆ្កួត​ ​មានចិត្ត​រវើរវាយ​ ​ដើរ​សព្វ​ច្រករហក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​ស្រែកសួរ​យ៉ាងនេះ​ថា​ ​ឱ​អ្នក​ទាំងឡាយ​ ​បានឃើញ​ស្វាមី​ខ្ញុំ​ដែរ​ឬ​ ​ឱ​អ្នក​ទាំងឡាយ​ ​បានឃើញ​ស្វាមី​ខ្ញុំ​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បរិយាយ​នេះ​ហើយ​ ​បាន​ជា​គេ​ត្រូវ​ដឹង​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​ ​
ថយ | ទំព័រទី ៤៤៧ | បន្ទាប់
ID: 636830298556555961
ទៅកាន់ទំព័រ៖