ព្រះត្រៃបិដក ភាគ ២៤

ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បរិយាយ​នេះ​ហើយ​ ​បាន​ជា​គេ​ត្រូវ​ដឹង​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​
 [​៣០៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​រឿង​ធ្លាប់​មាន​មក​ហើយ​តើ​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​ ​មាន​ស្ត្រី​ម្នាក់​ ​បាន​ទៅកាន់​ត្រកូល​នៃ​ញាតិ​ ​គឺ​មាន​ប្តី​។​ ​ពួក​ញាតិ​ទាំងនោះ​ ​របស់​ស្ត្រី​នោះ​ ​មានប្រាថ្នា​នឹង​ផ្តាច់​ប្តី​ចេញ​ ​ហើយ​លើក​ ​(​នាង​នោះ​)​ ​ឲ្យ​ទៅ​បុរស​ឯទៀត​វិញ​ ​តែ​នាង​នោះ​ ​មិន​ចង់បាន​បុរស​នោះ​សោះ​។​ ​ទើប​ស្ត្រី​នោះ​ ​និយាយ​នឹង​ប្តី​ ​ដូច្នេះ​ថា​ ​បពិត្រ​អយ្យ​បុត្រ​ ​ពួក​ញាតិ​របស់ខ្ញុំ​នេះ​ ​មានប្រាថ្នា​នឹង​ផ្តាច់​អ្នក​ចេញ​ ​ហើយ​លើក​ខ្ញុំ​ ​ឲ្យ​ទៅ​បុរស​ឯទៀត​វិញ​ ​តែ​ខ្ញុំ​មិន​ចង់បាន​បុរស​នោះ​សោះ​។​ ​គ្រានោះ​ ​បុរស​នោះ​ ​ក៏​កាប់​ស្ត្រី​នោះ​ជា​ពីរ​កំណាត់​ ​ហើយ​វះ​ពោះ​ខ្លួនឯង​ ​ដោយ​ប្រាថ្នា​ថា​ ​សូមឲ្យ​យើង​ទាំងពីរ​នាក់​ ​បាន​ចួប​គ្នា​ទៅ​ក្នុង​បរលោក​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បរិយាយ​នេះ​ហើយ​ ​បាន​ជា​គេ​ត្រូវ​ដឹង​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​
ថយ | ទំព័រទី ៤៤៩ | បន្ទាប់
ID: 636830299106117394
ទៅកាន់ទំព័រ៖