ព្រះត្រៃបិដក ភាគ ២៤
[២៨] គ្រានោះ ព្រះវច្ឆគោត្តមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រាកាលដែលព្រះវច្ឆគោត្តមានអាយុ ចៀសចេញទៅតែម្នាក់ឯង ក៏ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ នូវគុណវិសេសដ៏ប្រសើរ ជាទីបំផុតនៃព្រហ្មចរិយធម៌ ដែលពួកកុលបុត្រ ចេញចាកផ្ទះ ទៅបួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា ក៏ធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេសនោះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ទើបដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌បាននៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ។ បណ្តាពួកព្រះអរហន្តទាំងឡាយ ព្រះវច្ឆគោត្តមានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។
[២៩] សម័យនោះ ពួកភិក្ខុច្រើនរូប នាំគ្នាទៅគាល់ព្រះមានព្រះភាគ។ វច្ឆគោត្តមានអាយុ បានឃើញពួកភិក្ខុទាំងនោះ កំពុងដើរទៅពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកពួកភិក្ខុទាំងនោះ លុះចូល
ID: 636830156557792165
ទៅកាន់ទំព័រ៖