ព្រះត្រៃបិដក ភាគ ២៤
[៣០៤] គ្រានោះ នាឡិជង្ឃព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះមានបុណ្យ រួចក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះនាងមល្លិការាជទេវី លុះចូលទៅដល់ហើយ ក៏ក្រាបទូលនូវពាក្យ ដែលខ្លួនបានចរចា ជាមួយនឹងព្រះមានបុណ្យ ដល់ព្រះនាងមល្លិការាជទេវី ដោយសព្វគ្រប់។ គ្រានោះ ព្រះនាងមល្លិការាជទេវី ចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ក៏ក្រាបទូលសួរព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រព្រះមហារាជ ព្រះអង្គសំគាល់សេចក្តីនោះថា ដូចម្តេច រាជកុមារី ព្រះនាមវជិរី ព្រះអង្គសព្វព្រះរាជហឫទ័យឬទេ។ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលតបថា អើមល្លិកា វជិរីកុមារី អញស្រឡាញ់។ នាងមល្លិកាទូលសួរថា បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច (បើ) វជិរីកុមារី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងកើតឡើងដល់ព្រះអង្គឬទេ។ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលតបថា អើមល្លិកា (បើ) នាងវជិរីកុមារី ប្រែប្រួល ព្រាត់ប្រាសនិរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខ
ID: 636830299414885054
ទៅកាន់ទំព័រ៖