ព្រះត្រៃបិដក ភាគ ២៤
បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។
[៣០៧] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច ចុះខ្លួនខ្ញុំម្ចាស់ តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា ឯងក៏ជាទីស្រឡាញ់របស់អញដែរ។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច បើខ្ញុំម្ចាស់ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងកើតឡើង ដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) ឯងប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹងវិបត្តិ ប្រែប្រួលទៅដែរ ចំណង់បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងខានកើតឡើងដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរនេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។
ID: 636830300327647261
ទៅកាន់ទំព័រ៖