ព្រះត្រៃបិដក ភាគ ២៤
[៣០៩] ព្រះបាទបសេនទិកោសល មានព្រះរាជឱង្ការថា អស្ចារ្យណាស់ មល្លិកា ចំឡែកណាស់ មល្លិកា ព្រោះព្រះមានព្រះភាគអង្គនោះ ប្រហែលជាទ្រង់ត្រាស់ដឹង ឃើញច្បាស់ ដោយប្រាជ្ញាមែន ម្នាលមល្លិកា នាងចូរមកអាយ ចូរនាងឲ្យនូវទឹក សម្រាប់លាងជំរះ (ដល់អញ)។ តពីនោះមក ព្រះបាទបសេនទិកោសល ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងព្រះអង្សាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះត្រង់ទីព្រះមានព្រះភាគគង់ បន្លឺនូវឧទានអស់វារៈ៣ដងថា
ខ្ញុំសូមថ្វាយបង្គំ ចំពោះព្រះភគវន្ត អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ខ្ញុំសូមថ្វាយបង្គំ។បេ។ ព្រះសម្មាសម្ពុទ្ធអង្គនោះ។
ចប់ បិយជាតិកសូត្រ ជាគំរប់៧។
ID: 636830301051108641
ទៅកាន់ទំព័រ៖